នាព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប, លោក ប៉េង សុភ័ក្ត្រា ប្រធានការិយាល័យរដ្ឋបាលថ្នាក់ក្រោមជាតិ បានចូលរួមពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី “គណនេយ្យសាធារណៈ” ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពីលោក ង៉ូវ សេងកាក់អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំង ឯកឧត្តម ថ្នាក់ដឹកនាំវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីរាជការ ឧទ្ទេសាចារ្យ និងសិក្ខាកាមសរុបប្រមាណ ១១០ នាក់ ។
ព័ត៌មានទាក់ទង